Friday, January 31, 2014

ដោយក្ដីស្រឡាញ់ពី ឈួន វណ្ណារ័ត្ន

ដោយក្ដីស្រឡាញ់ពី ឈួន វណ្ណារ័ត្ន

គយ​ សុធន

កំណាព្យ

មហាត្មះគន្ធី

សូមបើកចិត្តឲ្យទូលាយ ដើម្បីទទួលយកចំណេះដឹងពីអ្នកដទៃ

កុំព្រហើន ឬស្រវឹងចំពោះពាក្យសរសើរ

នៅក្នុងវ័យប្រកបដោយកិត្តិយសនិងកេរ្ដិ៍ឈ្មោះ សូមលោកអ្នកកុំប្រហែសធ្វេស ឲ្យសោះ កុំធ្វើឲ្យជីវិតធ្លាក់ទៅក្នុងភក់ជ្រាំអី ព្រោះពួកមនុស្សយើងចូលចិត្ត តែភាពល្អ ស្អាត និងល្បីប៉ុណ្ណោះ ។ រឿងអាក្រក់ៗពួកមនុស្សមិនចូលចិត្តទេ ។ បើយើងដឹងថា ខ្លួនយើងល្អហើយ ត្រូវខំប្រឹងប្រែងធ្វើល្អថែមទៀត កុំប្រមាថ ចំពោះអំពើល្អរបស់ខ្លួន ។ ដោយសារខ្ញុំជាមនុស្សមានធម៌ប្រមាថចំពោះអំពើល្អ របស់ខ្លួន ទើបធ្វើឲ្យខ្ញុំជួបរឿងអាក្រក់ៗនៅក្នុងជីវិត ។ កាលពីមុនខ្ញុំក៏ជាមនុស្ស ល្បីល្បាញម្នាក់ដែរសម្រាប់ភូមិស្រុករបស់ខ្ញុំ និងមិត្តភ័ក្ដិរបស់ខ្ញុំ ។ ខ្ញុំបាន ប្រព្រឹត្តរឿងមិនល្អមួយចំនួន ខ្ញុំតែងតែគិតថា វាមិនអី ប៉ុន្តែដល់វាអី គឺវិនាសធំ តែម្ដង រកកោះត្រើយមិនឃើញឡើយ ។ ហេតុដូច្មេះ សូមអ្នកទាំងអស់គ្នា ប្រយ័ត្នឲ្យមែនទែន ទាំងស្រីទាំងប្រុស បើយើងខុសហើយមិនងាយជួសជុល បានភ្លាមៗទេ ទាមទារពេលវេលាយូរណាស់ ទើបអាចកសាងកំពែងកិត្តិយស មកវិញបាន.............................................!៕

កុំលេងជាមួយស្រី ឬលេងជាមួយប្រុស

សូមក្រាបថ្វាយបង្គំ ព្រះតេជគុណគ្រប់ព្រះអង្គ និងមិត្តភ័ក្ដិក្នុងសម្ព័ន្ធFacebook ជាទីស្រឡាញ់! ស្ថិតក្នុងវ័យសិក្សា សូមកុំប្រឡូក ឬប្រឡែងលេងជាមួយល្បែង ស្រី ឬប្រុសឲ្យសោះ ព្រោះមនុស្សស្រី ឬប្រុសជាអាវុធមុខច្រើន អាចធ្វើឲ្យ យើងវិនាសដោយសារពួកនាង ឬគាត់បាន ។ មនុស្សប្រុសស្រី ទោះបីរៀន ដល់កម្រិតណាក៏ដោយ ក៏នៅតែជាមនុស្សល្ងង់ដែរ ។ បើការងារផ្សេងៗ មនុស្សប្រុសស្រី អាចប្រឡូកដោយស្មើភាពបាន តែសម្រាប់សកម្មភាព មនោសញ្ចេតនាវិញ មនុស្សប្រុសស្រីណាក៏ដូចគ្នាដែរ ប្រច័ណ្ឌ ច្រណែន ល្ងង់ គ្រប់ពេលវេលា ។ មនុស្សប្រុសស្រីខ្លះ លេង អាចផ្ដល់កិត្តិយសឲ្យយើង ប្រុសស្រីខ្លះ លេង អាចផ្ដល់ភាពវិនាសមកឲ្យយើង ប្រុសស្រីខ្លះ លេង អាចនាំ លាភសំណាងមកឲ្យយើង ហើយប្រុសស្រីខ្លះទៀត លេង អាចនាំឲ្យយើងខូច កិត្តិយស បាត់បង់ការស្រឡាញ់ពីអ្នកដទៃ មានរឿងរ៉ាវឈ្លោះទាស់ទែងគ្នា ប្ដឹង ផ្ដល់ឡើងតុលាការ ទម្រាំរកខុសត្រូវឃើញ បាត់បង់លុយកាក់ ពេលវេលា មាន រឿងស្មុគស្មាញ រញ៉េរញ៉ៃ រកសុភមង្គលមិនឃើញឡើយ ។ ហេតុដូច្នេះ សូមកុំ លេងជាមួយស្រី ឬប្រុស បើលេងហើយ ត្រៀមខ្លួនទទួលផលពីរយ៉ាងគឺ ភាព សុខសប្បាយ និងការវិនាស ។ ផ្លូវលេងជាមួយស្រី ខ្ញុំដើររួចហើយ បើលោក អ្នកចង់សាក សូមអញ្ជើញ ។ តែសូមកុំស្រែកថា យ៉ាប់ម៉្លេះ ។ សូមអរគុណ!

Friday, January 24, 2014

ពុទ្ធកិច្ច៥យ៉ាង

*-ព្រះពុទ្ធជាម្ចាស់ជាអគ្គៈ ជាអច្ឆរិយៈចិត្តកល្យាណ ទោះបីទេព្ដាព្រហ្មប៉ុន្មាន មិនអាចប្រៀបបាននិងទ្រង់ឡើយ ។ *-រូបទ្រង់ជាក្ស័ត្រថ្លៃបវរ បានចាកចេញចរការរួមខ្នើយ ជាមួយពិម្ពារជាខ្នល់កើយ ព្រះអង្គឆ្លងត្រើយទៅរកធម៌ ។ *-ព្រះអង្គបានឆ្លងនូវទុក្ករៈ ចាកសង្សារចក្របានឃើញធម៌ គឺពោធិញ្ញាណយ៉ាងល្អះល្អ ឥតមានមនុស្សនិករណាប្រៀបបាន ។ *-កាលបើបានត្រាស់ទ្រង់សម្រេច ឥតមានថ្ងៃភ្លេចឬខកខាន តែងតែបំពេញទោះនឿយប្រាណ ក៏ក្នុងសណ្ដានទ្រង់ឥតថា ។ *-ពេលព្រឹកទ្រង់យាងចេញបិណ្ឌបាត ប្រោសសត្វតាមខ្នាតដែលជ្រះថា្ល មាននិស្ស័យខ្ពស់និងសាស្ដា ទ្រង់តែងមេត្តារាល់វេលា ។ *-វេលាសាយ័ន្តទ្រង់ទេសនា ប្រោសយាយប្រោសតាសត្វគ្រប់គ្នា បើបានក្រេបហើយព្រះធម្មា មនុស្សសត្វទេវាបានសុខា ។ *-បើសត្វណាមួយមាននិស្ស័យ និងព្រះធម៌ថ្លៃបានសោតា ជាផលពិសេសដល់អាត្មា បញ្ញាចាស់ក្លាឃើញធម៌ច្បាស់ ។ *-វេលាព្រលប់ទ្រង់ទូន្មាន សាវ័ករាប់លានកាលមិនច្បាស់ ក្នុងធម៌វិន័យឲ្យប្រឹងណាស់ យូរឆាប់គង់ឈ្នះអរហត្ត ។ *-លុះដល់រាត្រីព្រះសាស្ដា ដោះស្រាយបញ្ហាទេព្ដាសត្វ តែងចូលមកសួរឥតមានបាត់ ឲ្យតែយប់ស្ងាត់ចូលទៅថ្កាន ។ *-កាលដោះប្រស្នាទេព្ដាសួរ រួចរាល់តាមគួរព្រហាមបាន ឈានចូលមកដល់ព្រះទ្រង់ញាណ ទោរទន់ចូលឈានមើលនិស្ស័យ ។ *-ព្រលឹមស្រាងៗព្រះមានជោគ ព្រះអង្គទ្រង់យោគយល់សម័យ មើលនូវហេតុការណ៍ចារនិស្ស័យ សត្វក្នុងភពត្រៃតាមកម្មផល ។ *-សែសិបប្រាំឆ្នាំព្រះទ្រង់យស ប្រោសសត្វដោយស្មោះនិងបានផ្ដល់ ឳវាទល្អៗជាផ្លូវថ្នល់ ឲ្យសត្វដើរដល់និព្វានហោង ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

Wednesday, January 22, 2014

សូមបើកទឹកចិត្តប្រកបដោយសេចក្ដីបរិសុទ្ធ ដើម្បីទទួលយកចំណេះដឹងពីអ្នកដទៃ

ការនិយាយអាក្រក់ពីអ្នកដទៃ ហើយតាំងខ្លួនឯងជាមនុស្សល្អ មិនមែនជាការប្រសើរទេ!

តើឪសថ(ថ្នាំ)កើតមកពីណា?

គេថា មនុស្សលោកកើតពីកម្ម ថ្នាំកើតពីរោគ ។ យើងមើលឃើញថា “ក្នុងលោកនេះ បើគ្មានរោគ ឬជម្ងឺទេ ក៏ គ្មានឪសថពូកែៗដែរ” ព្រោះធម្មតាក្នុងជីវិតមនុស្សសព្វថ្ងៃ បើគ្មានហេតុជាបច្ច័យទេ នោះក៏គ្មានផលដែរ ។ ហេតុដូច្នេះ ហើយ ព្រះពុទ្ធសម្ដែងថា”បើគ្មានចំណុចចាប់ផ្ដើម ក៏គ្មានចំណុចបញ្ចប់ដែរ” ។ យើងនិយាយយ៉ាងនេះ មិនមែនមានន័យ ថា”យើងមិនឲ្យតម្លៃទៅលើគ្រូពេទ្យដែរ” យើងគ្រាន់តែចង់បញ្ជាក់ថា”ថ្នាំដែលពូកែៗ កើតឡើងដោយសាររោគ” ។ សុភាសិតលោកពោលថា “គុកនិងសោរចោរបង្កើត ឪសថល្អឆើតកើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម” ។

លះបង់សេចក្ដីសុខតូច ដើម្បីសេចក្ដីសុខធំ

Monday, January 20, 2014

ព្រះពុទ្ធជាគ្រូពេទ្យដ៏ចំណាន

    នៅក្នុងលោកយើងនេះ មានគ្រូពេទ្យល្បីៗជាច្រើន បានធានាអះអាងថា”ខ្លួនអាចមើលរោគនេះជា រោគ នោះជា តែនិយាយដល់រោគចាស់ឈឺស្លាប មិនដែលមានគ្រូពេទ្យណាព្យាបាល បានទេ” ហើយនិយាយថា” រោគ ចាស់ជរា គេមិនដែលព្យាបាលដែរ” ។ គ្រូពេទ្យខ្លះ គេនិយាយប្រាប់ពីអាការៈរោគហើយ នៅផ្សំថ្នាំឲ្យគេលេបមិន ត្រូវ ឬមិនជាសះស្បើយទៀត យ៉ាង នេះឈ្មោះថា “ជាគ្រូពេទ្យដែរទេ?” យើងសូមសរសើរផងដែរ ចំពោះលោក គ្រូពេទ្យមួយចំនួន ដែលអាចព្យាបាលរោគខាងក្រៅមួយចំនួនជាសះស្បើយបាន ។ តើរោគខាងក្នុងជាអ្វី? រោគ ខាងក្នុង ជារោគដ៏ស្មុគស្មាញ ជារោគមិនអាចមើលឃើញដោយភ្នែកធម្មតាបាន វេជ្ជបណ្ឌិតមួយចំនួនមានមីក្រូ ទស្សន៍អាចឆ្លុះបញ្ចាំងមើលឃើញអាការៈរោគហើយ តែមិនអាចព្យាបាលបាន នេះក៏ព្រោះតែ វេជ្ជបណ្ឌិតនោះ មិនទាន់ស្រាវជ្រាវរាវរកឃើញ ។ យ៉ាងណា សម្រាប់ព្រះពុទ្ធជាម្ចាស់ លោកព្យាបាលតែរោគខាងក្នុងប៉ុណ្ណោះ ព្រោះលោកយលថា “រោគខាងក្រៅទុកឲ្យគ្រូពេទ្យធម្មតាគេព្យាបាលចុះ ផ្នែករោគខាងក្នុងទុកភារៈឲ្យលោក” ។ ជា ធម្មតា ព្រះពុទ្ធមុននឹងព្យាបាលរោគបុគ្គលណាមួយ ព្រះអង្គតែងតែដឹងពីអាការៈរោគរបស់បុគ្គលនោះយ៉ាង ច្បាស់ ហើយការព្យាបាលរបស់ព្រះអង្គមិនដែលមានការថ្លោសធ្លោយទេ ការផ្សំឪសថរបស់ព្រះអង្គ ក៏មាន កម្រិតប្រកបដោយវិជ្ជាជិវៈខ្ពស់ អ្នកជម្ងឺមួយណា ដែលទទួលការព្យាបាលពីព្រះអង្គហើយ អ្នកជម្ងឺនោះ នឹងជា សះស្បើយយ៉ាងពិតប្រាកដ ហើយអាចមើលឃើញអំពីលោកនេះ ថាជាកន្លែងប្រកបដោយសេចក្ដីស្មោកគ្រោក និងជាកន្លែងប្រកបដោយសេចក្ដីទុក្ខ ។ ព្រះធម៌គឺជាឪសថយ៉ាងសក្ដិសិទ្ធិបំផុត សម្រាប់បុគ្គលអ្នកមានរោគនៅ ផ្នែកខាងក្នុង បើបុគ្គលណា បានទទួលថ្នាំ គឺព្រះធម៌នេះហើយ បុគ្គលនោះ នឹងទទួលបាននូវសេចក្ដីសុខ សុភមង្គល គ្រប់ពេលវេលា ។ ម្យ៉ាងទៀត សព្វថ្ងៃនេះ ទោះបីព្រះពុទ្ធជាម្ចាស់មិនបានគង់នៅក្ដី ក៏ពេទ្យសម័យ បច្ចុប្បន្ន បានយកឪសថ គឺព្រះធម៌របស់ព្រះអង្គ ទៅព្យាបាលមនុស្សជាសះស្បើយជាច្រើន បានទទួលលាភ សក្ការៈធ្វើជាអ្នកមាន សើ្ទរតែមិននឹកនាដល់ព្រះអង្គផង ។